(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗ ជាច្រើនគួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយថាមពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ តំណាងពីកសក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕