(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៦នាក់ និងជាសះស្បើយ១៦នាក់

២៖ មន្ទីបញ្ចកោណអាមេរិក៖ ជនជាតិរុស្ស៉ីរហូតដល់ ៨០,០០០នាក់បានស្លាប់និងរបួសក្នុងសង្គ្រាមនៅអ៊ុយក្រែន

៣៖ ប្រមុខការទូតកម្ពុជា៖ អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែត ក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសកលលោក

៤៖ លោក ចូ បៃដិន ចុះហត្ថលេខាលើឯកសារផ្ដល់សច្ចាប័ន ទទួលយកហ្វាំងឡង់ និងស៊ុយអែត ចូលណាតូ

៥៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បារម្ភពីការធ្លាក់ចុះ នៃការបញ្ជាទិញពីអឺរ៉ុបនៅឆមាសទី២

៦៖ រុស្ស៉ី ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធនឹងរោងចក្រថាមពលនុយក្លេអ៊ែរ នៅអ៊ុយក្រែន

៧៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៣.៦លាននាក់ និងស្លាប់៣៥.៣ម៉ឺននាក់

៨៖ ក្រុមអ្នកស៊ើបអង្កេត UN លើកឡើងពីភស្ដុតាងនៃឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ នៅមីយ៉ាន់ម៉ា

៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៤៣,៦៦១នាក់, ដូសទី៣ចំនួន ៩,៨៦៥,២២៤នាក់, ដូសទី៤ចំនួន ៣,៧១២,០៤៣នាក់ និងដូសទី៥ចំនួន ៥២៧,៥៩៣នាក់ (គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២)

១០៖ គណបក្សសាធារណរដ្ឋ ថ្កោលទោស FBI ជុំវិញការឆ្មក់ឆែកឆេរផ្ទះរបស់លោក ដូណាល់ ត្រាំ

១១៖ ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ី កើនឡើងជាលើកដំបូងក្នុងរយៈពេលប្រាំខែ

១២៖ សត្វស្វា ក្នុងប្រទេសប្រេស៉ីល រងការបំពុលសម្លាប់ ចំពោះមុខភាពភ័យខ្លាចជំងឺអុតស្វា

១៣៖ អាល្លឺម៉ង់អាចចំណាយ ៦ដងច្រើនជាងការចំណាយលើ Brexit បើមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន

១៤៖ កូរ៉េខាងត្បូង៖ ភ្លៀងធ្លាក់ខ្លាំង ក្នុងរដ្ឋធានីសេអ៊ូល ថមថយបន្តិច ខណៈអ្នកស្លាប់កើនដល់ ៩នាក់

១៥៖ វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង នឹងបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមអ៊ុយក្រែន?

- ព័ត៌មាន Fresh News Plus

១៖ កំពូលមហាសេដ្ឋី Elon Musk លក់ភាគហ៊ុនក្រុមហ៊ុន Tesla បានជិត ៧ពាន់លានដុល្លារកាលពីថ្មីៗនេះ

២៖ ទីបំផុត Apple សម្រេចបញ្ចេញមុខងារដាក់បង្ហាញភាគរយថ្មនៅលើអេក្រង់ iPhone

៣៖ ឥណ្ឌាហាមឃាត់ការនាំចូល និងលក់ស្មាតហ្វូនតម្លៃ ១៥០ដុល្លារពីប្រទេសចិន

៤៖ រាសីឡើងក្រឺតៗ! Johnny Depp កំពុងកើបលុយបន្ថែម តាមរយៈកិច្ចព្រមព្រៀងជាមួយប្រេនល្បី Dior ក្រោយបញ្ចប់រឿងក្តីជាមួយអតីតភរិយា

៥៖ Man City កំពុងពិភាក្សាជាមួយ Anderlecht ជុំវិញការទិញយក Sergio Gomes

៦៖ Everton ចុះកិច្ចសន្យា ៥ឆ្នាំជាមួយខ្សែបម្រើបែលហ្ស៊ិក Onana មកពីក្លិប Lille


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)