(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយយ៉ាងខ្លាំងជូនលោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៊ី ចំពោះមរណភាពរបស់មហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្ដាយ ម្ដាយក្មេករបស់លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៊ី ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង ៩:១៥នាទី ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ស៊ុយ សែម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាកុសលចិត្ដាពុទ្ធសនូបត្ថម្ភក៍ ពេន យុត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕