(ភ្នំពេញ)៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ បានចេញញត្តិគាំទ្រសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចលុបលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ដើម្បីរក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ដែលត្រូវការពារដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទន្ទឹមនឹងនោះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជាក៏បានស្ម័គ្រចិត្តផ្ដល់កូនឈើចំនួន៥,៥៥៥ដើម និងចូលរួមដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ៕

ខាងក្រោមនេះជាញត្តិគាំទ្ររបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)៖