(ភ្នំពេញ)៖ អាស៊ានបានសម្រេចថា នឹងមិនឲ្យមានវត្តមានមីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២២នេះ នៅកម្ពុជានោះទេ លុះត្រាតែមានវឌ្ឍនភាពគ្រប់គ្រាន់។

នេះបើតាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីបញ្ហាមីយ៉ាន់ម៉ា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។

លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «របបយោធា ត្រូវតែអនុវត្តក្នុងផ្លូវមួយ ដែលបង្ហាញថា វឌ្ឍនភាពមានការរីកចម្រើន (ទើបយើងអាចអនុវត្តឲ្យគាត់មានវត្តមាន)»