(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ដោយណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន និងបង្កើនកិច្ចការពារការចម្លងជំងឺអុតស្វា ដែលកំពុងតែរីករាល នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ក្រោយរកឃើញមាន១ករណី កាលពីពេលកន្លងទៅថ្មីៗនោះ។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អ្នកកើតជំងឺអុតស្វានៅលើពិភពលោកមានចំនួន ២៥,០៥៤នាក់ និងស្លាប់សរុប១១នាក់ ដែលបានកើតឡើងនៅក្នុងប្រទេសចំនួន៨៥៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖