(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី, ជួញដូរ១២ករណី និងដឹកជញ្ជូនរក្សាទុក៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៨៦៧ករណី ឃាត់មនុស្ស៩២៣៩នាក់ (ស្រី៥៦៧នាក់)៕