(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៣១,៥៦៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៤៥,១៦៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,១៣១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨១,៤០២នាក់
៤៖ អាយុ៥ឆ្នាំ ៤១៦,០៤៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៤៥,៨២៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៧៦៥,៩៨៧នាក់, ដូសទី៤ចំនួន ៣,៥៥៥,៩១២នាក់ និងដូសទី៥ចំនួន ៤៨៩,១០៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕