(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះសារចូលរួមអបអរសាទរ ដល់កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់កីឡាករ កីឡាការិនីរបស់កម្ពុជា ឲ្យបន្តទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា «សូមអបអរសាទរ កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ ជូនពរកីឡាករ កីឡាការិនីយើងបន្តនូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត»