(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់

២៖ អ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ

៣៖ ក្នុងដំណើរទស្សនកិច្ចលើកទី២ ប្រេសិតពិសេសប្រធានអាស៊ាន មិនទាន់ត្រូវបានអនុញ្ញតឱ្យជួបលោកស្រី អោង សានស៊ូជី និងអតីតជំទាវធំមីយ៉ាន់ម៉ាទេ

៤៖ សហរដ្ឋអាមេរិក កំពុងពិចារណាលើផែនការ ផ្តល់ការបណ្តុះបណ្តាលដល់យោធាអ៊ុយក្រែន

៥៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន! សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៉ីនៃកម្ពុជា នឹងរៃអង្គាសថវិកាជួយឧបត្ថម្ភក្នុងការងារបោសសម្អាតមីន

៦៖ រុស្ស៉ីថា លោកខាងលិចរារាំងប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យរាយកាណ៍ពីការពិត នៅអ៊ុយក្រែន

៧៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.២លាននាក់ និងស្លាប់៣៥.១ម៉ឺននាក់

៨៖ លោក ចូ បៃដិន ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ក្រោយមានការបាញ់ប្រហារចំថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក

៩៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៦-១២ ខែកក្កដា នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

១០៖ អង់គ្លេសថានឹងពង្រឹង «ច្បាប់អ៉ីនធើណែត» ដើម្បីប្រយុទ្ធប្រឆាំង ការឃោសនាព័ត៌មានមិនពិតរបស់រុស្ស៉ី

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៩០,៩៨៩នាក់, ដូសទី៣ចំនួន ៩,៥០១,០៧៧នាក់, ដូសទី៤ចំនួន ២,៩៦១,៨១៣នាក់ និងដូសទី៥ចំនួន ៣២៨,៥០៤នាក់ (គិតត្រឹមថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២)

១២៖ ប៉ាឡេស្ទីន ទាត់ចោលលទ្ធផលស៉ើបអង្កេតរបស់អាមេរិក ជុំវិញករណីបាញ់សម្លាប់អ្នកកាសែត Al Jazeera

១៣៖ ទិន្នផលម្រេចឆ្នាំនេះខ្ពស់ជាងមុន តែតម្លៃប្រហាក់ប្រហែលឆ្នាំមុន

១៤៖ គ្រោះទឹកជំនន់នៅអូស្រ្តាលី កាន់តែមានសភាពធ្ងន់ធ្ងរ ខណៈប្រជាជនរាប់ពាន់នាក់ ត្រូវបានណែនាំឱ្យជម្លៀសខ្លួន

១៥៖ ក្រសួងសុខាភិបាល ដាក់ចេញផែនការរុករកជំងឺរបេងលើកុមារបន្ថែមទៀត សំដៅកាត់បន្ថយអត្រាឆ្លង និងស្លាប់ ឱ្យលែងជាបញ្ហាសុខភាពសាធារណៈ នៅឆ្នាំ២០៣០

១៦៖ ថៃ៖ មនុស្ស ១,៩១៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៣,៣១៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៨នាក់ស្លាប់ ក្នុង១ថ្ងៃ

១៨៖ វិភាគអន្តរជាតិ៖ តើនរណាកំពុងឈ្នះនៅក្នុងសង្រ្គាមស៊ីវិល នៅមីយ៉ាន់ម៉ា?

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Apple បង្ខំចិត្តកាត់បន្ថយការផលិត iPhone 14 ជាង ១០ភាគរយបើទោះបីជាមានការរំពឹងទុកពីតម្រូវការខ្លាំងក៏ដោយ

២៖ Tesla កំពុងតែជួបវិបត្តិសេដ្ឋកិច្ចបិទការិយាល័យជាបន្តបន្ទាប់ ខណៈត្រីមាសទី២ ឆ្នាំនេះលទ្ធផលនៃការដាក់លក់រថយន្តធ្លាក់ចុះជាលើកដំបូងថែមទៀត

៣៖ Twitter ទើបតែប្រកាសចេញមុខងារថ្មីមួយសម្រាប់ប្រតិបត្តិការ Android

៤៖ ផ្លូវការ! Arsenal ទិញបានខ្សែប្រយុទ្ធ Gabriel Jesus ក្នុងតម្លៃ ៤៥លានផោន

៥៖ Man City ទិញកីឡាករ Kalvin Phillips តម្លៃ ៤៥លានផោនពីក្លិប Leeds

៦៖ ខ្សែបម្រើ Christian Eriksen ព្រមព្រៀងផ្ទេរទៅចូលរួមជាមួយ Manchester United

៧៖ កាតព្វកិច្ចចូលបម្រើយោធារបស់ក្រុម BTS កំពុងក្លាយជាប្រធានបទក្តៅជាថ្មី បន្ទាប់ពីប្រកាសផ្អាកសកម្មភាពជាក្រុម


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)