ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៨៧,៨៥៧នាក់, ដូសទី៣ចំនួន ៩,៤៨៧,៤៨៤នាក់, ដូសទី៤ចំនួន ២,៩៣៨,១៦៥នាក់ និងដូសទី៥ចំនួន ៣០៩,៩០៤នាក់ (គិតត្រឹមថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៨៧,៨៥៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣២,០៥៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤០,៩៦៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៦,៦២៦នាក់
៤៖ អាយុ៥ឆ្នាំ ៤១០,៥២២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤២៧,៦៩៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៤៨៧,៤៨៤នាក់, ដូសទី៤ចំនួន ២,៩៣៨,១៦៥នាក់ និងដូសទី៥ចំនួន ៣០៩,៩០៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕