(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចាត់តំណាងលោកឧត្តមសេនីយ៍ទោ ហ៊ួរ មិថុនា អនុប្រធាននាយកដ្ឋាន ដឹកនាំនាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីក្រោមឱវាទ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦,០០០,០០០រៀល ជូនមន្ដ្រីចូលនិវត្តន៍ ដែលបានទទួលមរណភាព។

ថវិកានេះ ត្រូវបានប្រគល់ជូនគ្រួសារសព លោកឧត្តមសេនីយ៍ត្រី តិប គុម មន្ត្រីចូលនិវត្តន៍ ឆ្នាំ២០១៤ (ដែលទទួលមរណភាព កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ)។ ការប្រគល់ថវិកានេះ ត្រុវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក៕