(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៣១ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី, ដឹកជញ្ជូរក្សាទុក៤ករណី, ចាត់ចែងសម្រួល១ករណី បេីកបរក្រោមឥទ្ធពល១ករណី និងជួញដូរ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,១៩៣ករណី ឃាត់មនុស្ស ៧,៦០៨នាក់ (ស្រី៤៦០នាក់)៕