(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការត្រៀមបម្រុងជំនួយសង្គម ឆ្លើយតបទៅនឹងគ្រោះមហន្ត រាយទឹកជំនន់ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុគណៈគម្មធិការជំនួយសង្គម មូលនិធិជាតិជំនួយសង្គម ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោៈមហន្តរាយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងផែនការ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, កាកបាទក្រហមកម្ពុជា អង្គការ World Food Program អង្គការ UNICEF និងអង្គការ DCA អង្គការ OXFAM អង្គការ GIZ អង្គការ World Vision ផងដែរ សិក្ខាសាលានេះធ្វើនៅ HOTEL CAMBODIANA ។

ការរៀបចំឡើងនូវអង្គសិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីការពារគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងក្រុមដែលងាយរងគ្រោះអាសន្នទឹកជំនន់ និងកសាងភាពធន់នឹងមុខសញ្ញាគ្រោះទឹកជំនន់ ព្រមទាំងផ្សព្វផ្សាយ ផែនការគ្រប់គ្រងគ្រោះទឹកជំនន់ ដល់រាជធានីខេត្ត គោលដៅ និងការស្វែងរកធាតុចូលបន្ថែម ក្នុងការកសាងនូវផែនការយុទ្ធសាស្ត្រឆ្លើយតប និងត្រៀមបម្រុងក្នុងក្របខណ្ឌជំនួយសង្គម ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងក្របខណ្ឌការងារសេនដាយ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះ មហន្តរាយជាសកល ២០១៥-២០៣០ អង្គការសហប្រជាជា តិនៅទីក្រុងសេនដាយ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥។

ផែនការយុទ្ធសាស្រ្តឆ្លើយតប និងត្រៀមបម្រុងក្នុ ងក្របខណ្ឌជំនួយសង្គមក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នេះក៏អនុលោមទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានតម្រូវឱ្យក្រសួងស្ថាប័នបង្កើ តយន្តការគ្រប់គ្រងមហន្តរាយ តាមវិស័យរបស់ខ្លួន ដើម្បីត្រៀមបង្ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងឆ្លើយតបទាន់ពេលវេលាប្រក បដោយប្រសិទ្ធភាពខ្ពស់ និងបំពេញបាននូវតម្រូវការជាមូលដ្ឋាន របស់ជនរងគ្រោះ និងងាយរងគ្រោះ៕