(អូស្ដ្រាលី)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណណបក្សប្រជាជនកម្ពុជា ជាច្រើនរយនាក់ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) នៅទីក្រុងប្រីសបិន (Brisbane) ប្រទេសអូស្ត្រាលី។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។

ព្រមទាំងមានការចូលរួមពីលោក គីម សាយ ជាសមាជិកប្រចាំតំបន់៤ (Brisbane) តំណាងលោក ស៊ូនី វង្សវិសិដ្ឋ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៤ និងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងគណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាច្រើនរយនាក់៕