(ភ្នំពេញ)៖ ក្រោមកិច្ចគាំទ្រពីក្រសួងទេសចណ៍ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយអង្គការសំអាតទន្លេ សមុទ្រ, ever wave និងក្រុមហ៊ុនស៉ីនទ្រី បានរៀបចំពិធីបើកបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រ តាមផ្លូវជិតទន្លេ តាមច្រាំង និងក្នុងទឹកទន្លេបាសាក់ ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដំណាក់កាលទី១។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ក្រៅពីអង្គការសំអាតទន្លេ សមុទ្រ, ever wave និងក្រុមហ៊ុនស៉ីនទ្រី មានសិស្សសាលានិងព្រះសង្ឃថែមទៀត បានចូលរួមក្នុងពិធីបើកបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រ តាមផ្លូវជិតទន្លេ តាមច្រាំង និងក្នុងទឹកទន្លេបាសាក់ ទន្លេមេគង្គ។

លោកអភិបាលបានថ្លែងអំណរគុណដល់អ្នក ដែលបានមកចូលរួមទាំងអស់ក្នុងពេលបើកយុទ្ធនាការសម្អាតទន្លេទាំងអស់គ្នា និងបានអំពាវនាវដល់អ្នករស់នៅជាមាត់ទន្លេ និងក្រៅពីនោះ កុំបោះសំរាម និងកាកសំណល់ផ្សេងចូលទន្លេបន្តទៀត៕