(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា លោកហ្សាក់ ប៉ឺឡេ (Jacques Pellet) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

លោក សុខ លូ បានថ្លែងថា ជាការពិតណាស់ដែលរាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដល់អាកាសចរស៊ីវិល ឲ្យធ្វើការកែលំអ អាកាសយានដ្ឋាបាត់ដំបង ឲ្យក្លាយទៅជាអាកាសយានដ្ឋាន ប្រភេទ 4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំលើគម្រោងមួយនេះ។

លោកបានបន្តថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការខិតខំក្នុងការថែរក្សាសំណង់អគារបុរាណមួយនេះ តែក៏មានបញ្ហាមួយចំនួនដែលពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស និងថវិកាមួយចំនួនដើម្បីអភិ
វឌ្ឍន៍តំបន់អភិរក្សទាំងនេះ ។

លោកបានបន្តទៀតថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការហាមឃាត់ប្រជាពលរដ្ឋដែលបានធ្វើការជួសជុល ផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារ ដោយក្នុងនោះ រដ្ឋបាលខេត្ត នឹងធ្វើការពិនិត្យលទ្ធភាពដល់ផ្ទះ ដែលបានកែប្រែខុសពីទម្រង់ដើម ។

លោកបានបញ្ជាក់ថា ខេត្តបាត់ដំបង ក៏មានផ្សារមួយដែលជាសំណង់តាំងពីសម័យអាណានិគមបារាំង ដែលកំពុងជួបប្រទះហានិភ័យ។

ទន្ទឹមគ្នានោះ លោកបានសំណូមពរដល់ប្រទេសបារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពជួយដល់សំណង់អគារនេះ តាមលទ្ធភាពជាក់ស្ដែង ហើយថ្ងៃក្រោយតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសំណង់អគារបុរាណនេះ នឹងធ្វើឱ្យខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ខេត្តបាត់ដំបង នៅមានបញ្ហាផ្សេងទៀត គឺកង្វះរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលរដ្ឋបាលខេត្តកំពុងធ្វើការគិតគូរស្វែងរកអ្នកវិនិយោគលើវិស័យនេះ ដើម្បីយើងមានលទ្ធភាពកែច្នៃផ្លែឈើនាំចេញទៅក្រៅប្រទេសបានយ៉ាងងាយស្រួល ។

លោក Jacques Pellet បានថ្លែងនូវការកោតសរសើរ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំព្យាយាម ក្នុងការថែរក្សាសំណង់អគារបុរាណនានា ដែលកសាងឡើងតាមសម័យអាណានិគ
មនិយមបារាំង និងបានធ្វើការជួសជុលជាអន្លើកន្លែងដែលការខូចខាត ដើម្បីរក្សានូវសំណង់អគារបុរាណនោះបានល្អប្រសើរ។

លោកក៏បានមានការចាប់អារម្មណ៍ ទៅលើគម្រោងដែលដាក់ឲ្យដំណើរការឡើងវិញ អាកាសយានដ្ឋានបាត់ដំបង ដែលនេះគឺជាផ្លូវមួយឈានទៅរកការដឹកជញ្ជូន កាន់តែមានភាពងាយស្រួល និងបង្កឲ្យមានការលើកស្ទួយនៅក្នុងវិស័យដឹកជញ្ជូន នៅខេត្តបាត់ដំបង កាន់តែមានការរីកចម្រើន។

ឯកអគ្គរដ្ឋទូតបារាំង បន្តទៀតថា ទាក់ទងទៅនឹងការអភិរក្សសំណង់បេតិកភណ្ឌ ក៏យើងបានធ្វើការគិតគូផងដែរនៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន តែអ្វីដែលយើងត្រូវដឹងគឺផែនការអភិវឌ្ឍន៍ និងអភិរក្ស សំណង់បេតិកភណ្ឌ សតវត្សន៍ទី២០ ដែលយើងត្រូវធ្វើការសិក្សាអំពីប្លង់លំអិតជាមុនសិនផងដែរ និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំង ។

លោកបានបន្តទៀតថា ប្រទេសបារាំង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យធ្វើការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើន និងបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគ ឲ្យមកខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ៕