(ភ្នំពេញ)៖ សាលាឧទ្ធរណ៍កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បសនបើកសនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងលោក ស្រេង សុខា អតីតស្នងការរងខេត្តកណ្តាល ដែលសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីការប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុសុចរិត។

ក្នុងសវនាការនេះ មានលោក គី ឫទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ អមដោយចៅក្រមប្រឹក្សាពីររូប គឺលោក ឌុច សុខសារិន និងលោក ភូ ពៅស៊ុន និងមានលោក លីវ ដារ៉ា ជាក្រឡាបញ្ជី។

យោងតាមសាលដីកាចុះថ្ងៃទី១៣ ខែឧសភា បានអះអាងថា សនវការនេះ ត្រូវបានជំនុំដោយពិនិត្យលើសាលក្រមសាលាដំបូងខេត្តកណ្តាល និងបានជជែកដេញដោលទាំងដើមបណ្តឹង និងជនជាប់ចោទ។

បន្ទាប់ពីសវនាការជាសាធារណៈនោះទៅ សាលាឧទ្ធរណ៍បានសម្រេចបដិសេធសាលក្រមសាលាដំបូងខេត្តកណ្តាល, ឱ្យលោក ស្រេង សុខា និង លោក ប៉ែន សុគន្ធ រួចពីការចោទប្រកាន់ពីបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុសុចរិត និងបញ្ឈប់ដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា និង លោក ប៉ែន សុគន្ធ របស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល។

ពាក់ព័ន្ធសំណុំរឿងនេះ ភាគីលោក ប៉ែន សុគន្ធ អះអាងថា ជាទំនាស់ដីធ្លីសុទ្ធសាធ មិនទាន់មាននរណាជាម្ចាស់កម្មសិទ្ធិនៅឡើយ។

ពាក់ព័ន្ធដីធ្លីនេះទៀតសោត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានច្រានចោលសំណើសុំបញ្ជាក់ព័ត៌មានក្បាលដីនេះ ដោយអះអាងថា គ្មានទិន្នន័យ។

ខាងក្រោមជាសាលដីកាទាំងស្រុងតបស់សាលាឧទ្ធរណ៍៖