(តាកែវ)៖ លោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត និងជួបសំណេះសំណាលថ្លែងអំណរគុណសមាជិកបក្ស ដែលបានចូលរួមក្នុងក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំព្រៃស្លិក ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងឱកាសនោះលោក សុខ ពុទ្ធិវុធ បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ រួមនិងបងប្អូនប្រជាពណលរដ្ឋ ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។ លោកថា «ការបោះឆ្នោតជូន គណបក្សប្រជាជនមកម្ពុជា គឺមានតម្លៃស្មើនិងបោះឆ្នោតរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតោឲ្យកាន់តែរីកចម្រើនថែមទៀត»

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមេឃុំមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យក្រុមការងារបានបន្តបំពេញភារកិច្ចបម្រើដល់ប្រជាពលរដ្ឋគ្រប់ឃុំ នៅស្រុកទ្រំាង ធានាឱ្យបាននូវ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្តិភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះការអភិវឌ្ឍក្នុងមូលដ្ឋាន។

លោក សុខ ពុទ្ធិវុធ បានមានប្រសាសន៍បន្ថែមថា «មានតែគណបក្សប្រជាជនទេដែលនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស: និងដែលរត់ចោលប្រជាពលរដ្ឋម្ដងណាទេ ដូច្នោះការបោះឆ្នោតជូន គណបក្សប្រជាជនប្រៀបដូចជាការបោះឆ្នោតឲ្យខ្លួនឯងដូច្នោះដែរ»