(ព្រៃវែង)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល អនុប្រធាន ក្រុម ការងារ ចុះមូលដ្ឋាន និងជាប្រធាន ក្រុម ការងារ ចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុក កញ្ជ្រៀច តំណាងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅបរិវេណទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រៃវែង។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេង លើគ្រប់វិស័យនាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានរំលឹកដល់សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវស្របតាមនិតិវិធី និងបទបញ្ជារបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ ជ ប ក្នុងដំណេីរការនៃយុទ្ធនាការបោះឆ្នោត ដែលមានរយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភារ ហូតដល់ថ្ងៃទី៣ មិថុនាឆ្នាំ២០២២ ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានរំលឹកបន្ថែមថា សមាជិក សមាជិកាទាំងអស់ត្រូវធ្វេីសកម្មភាពក្លាហាន ស្វាហាប់ប្រកបដោយក្រមសីលធម៌ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលពោពេញទៅដោយសក្តានុពល និងមានគុណសម្បត្តិដ៏ឧត្តុងឧត្តម ក្នុងការរំដោះប្រជាពលរដ្ឋ ចេញផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសន្តិភាពជូនប្រជាជាតិ ការពារអាយុជីវិតប្រជាពលរដ្ឋពីហានិភ័យនៃរោគរាតត្បាតកូវីដ-១៩ ព្រមទាំងធានាបានស្ថេរភាព និងសន្តិសុខ សាធារណ: និងសុវត្ថិភាពសង្គមលេីគ្រប់វិស័យ។

លោកសង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តព្រៃវែង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមាន សញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំសង្កាត់របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំចៅសង្កាត់ក្នុងកិច្ចអភិវឌ្ឍបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ផងដែរថា ក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅតាមដែនរដ្ឋបាលឃុំ សង្កាត់របស់ខ្លួនយ៉ាងអធឹកអធម តាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរុឺម៉ក់ ជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕