(ត្បូងឃ្មុំ)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ចំនួន១០រូបថែមទៀត បានដាក់ពាក្យសុំលាលែងពីគណបក្សភ្លើងទៀន ដែលស្ថិតនៅក្នុង ស្រុកអូរាំងឪ ស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដាក់ពាក្យលាលែងដោយមូលហេតុ៖ ការរៀបចំផែនការ និងរចនាសម័្ពន្ឋមានភាពមិនច្បាស់លាស់ពីថ្នាក់ក្រោមដល់ថ្នាក់លើ, ពុករលួយក្នុងការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា, ការរៀបចំបញ្ជីបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាដាក់តែបក្សពួកខ្លួន និងផ្លាស់ប្តូរលេខរៀងតាមតែអំពើចិត្ត ដោយមិនគិតពីអតីតភាពនិងលក្ខខ័ណ្ឌរបស់គណបក្សឡើយ ជាពិសេសបង្ខំអោយបង់លុយប្រចាំខែជូនគណបក្ស ទាំងពួកគេមិនមានលទ្ឋភាពបង់។

ពាក្យសុំលាលែងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង ហើយពួកគាត់កំពុងតែស្វែងរកគណបក្សណាមួយដែលគាត់មានជំនឿ និងផ្ញើរព្រេងវាសនាដើម្បីអនាគត។

បេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទៀន ដែលលាលែងចេញ រួមមាន៖

ទី១៖ លោក ជា ផុន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី២ របស់គណបក្សភ្លើងទៀន ស្រុកត្បូងឃ្មុំ
ទី២៖ លោក វ៉េង សុខណា ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៣ របស់គណបក្សភ្លើងទៀន ស្រុកអូរាំងឪ
ទី៣៖ លោក អ៊ុក នី ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៥ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់
ទី៤៖ លោក ឆេន វឿន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៥ របស់គណបក្សភ្លើងទៀន ស្រុកក្រូចឆ្មារ
ទី៥៖ លោក ញ៉ែម ជា ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៦ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់
ទី៦៖ លោក យ៉ាន់ យុត ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៧ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់
ទី៧៖ លោក សាន់ ខា ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៨ របស់គណបក្សភ្លើងទៀន ស្រុកអូររាំងឪ
ទី៨៖ លោក ទឹប ទី ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៩ របស់គណបក្សភ្លើងទៀន ស្រុកត្បូងឃ្មុំ
ទី៩៖ លោក តុង ញ៉ ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១៣ របស់គណបក្សភ្លើងទៀន ស្រុកអូររាំងឪ
ទី១០៖ លោក ដេន ឆាន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១៥ របស់គណបក្សភ្លើងទៀន ស្រុកអូររាំងឪ

បើតាម លោក ជា ផុន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី២ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់ បានមានប្រសាសន៏ថា៖ «ខ្ញុំបានចំណាយពេលវេលាជាមួយគណបក្សប្រឆាំងអស់រយះ១០ឆ្នាំ តែអ្វីដែលគាត់ទទួលបានវិញគឺចេះស្អប់គ្នាទៅវិញទៅមកដោយលាបពណ៌​ថាបុគ្កលម្នាក់ជាជាតិសាសន៏ដទៃ ទាំងដែលពួកគេជាខ្មែរសុទ្ឋ ហើយសារជាតិជាគណបក្សប្រឆាំងមិនដែលមានអ្វីដែលសម្រាប់ជាផលប្រយោជន៍ដល់ប្រទេសជាតិឡើយ »។ ចំណែក លោក ទីប ទី ដែលបេក្ខេជនលេខរៀងទី៩ របស់គណបក្សភ្លើងទៀន ស្រុកត្បូងឃ្មុំ បានលើកឡើងថា៖«គាត់ពុំបានដឹងទាល់តែសោះ ដែលរូបគាត់ត្រូវបានឈរឈ្មោះពេញសិទ្ឋិលេខរៀងទី៩ ទាំងរូបគាត់ដែលជាជាងសំណង់ មិនដែលបានប្រឡូកជីវភាពជាមួយគណបក្សភ្លើងទៀនឡើយ»

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕