(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកជាបណ្ដោះអាសន្ន ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ថ្ងៃ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្នចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ អាចធ្វើដំណើរទៅចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋត្រូវដំណើរការជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២៕