(កណ្ដាល)៖ សមាជិកគណបក្សភ្លើងទៀន ចំនួន៧០នាក់ នៅស្រុកលើកដែក ខេត្តកណ្ដាល សុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿលើការដឹកនាំរបស់គណបក្សចាស់របស់ខ្លួន។

ក្រោយដាក់ពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ លោក ហួត វុទ្ធី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយឃុំសណ្ដោរ ស្រុកលើកដែក ខេត្តកណ្តាល, លោក ចាប ច័ន្ទវិទ្យា ប្រធានគណកម្មាធិការគណបក្សស្រុកលើកដែក អញ្ជើញប្រកាសបញ្ចូលជាផ្លូវការ។

សូមជម្រាបថា សមាជិកគណបក្សភ្លើងទៀន ទាំង៧០នាក់នេះ មកពីភូមិដងក្ដោង ចំនួន១៩នាក់ ស្រី១០នាក់, ភូមិកណ្ដាល ១នាក់ ស្រី, ភូមិចុងកោះ៥០នាក់ ស្រី២៤នាក់។ ក្នុងចំណោមនោះ មានមួយរូបជាបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀនឈរ លំដាប់លេខរៀងទី១២ ឈ្មោះ ឈៀក សុភី។

ក្នុងឱកាសនោះ លោក ហួត វុទ្ធី បានណែនាំឲ្យសមាជិកថ្មីទាំងអស់បន្តគៀរគរ បងប្អូនដទៃទៀតដែលអស់ជំនឿលើបក្សប្រឆាំងឲ្យមកចូលរួមរស់ជាមួយគណបក្សប្រជាជន ហើយបោះឆ្នោតជូនគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃ៉ំ សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះឲ្យបានគ្រប់គ្នាពោល គឺសមាជិក១រូប សន្លឹកឆ្នោតមួយសន្លឹក៕