(ភ្នំពេញ)៖ អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានក្រុមការងារទី៣ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចាត់ឲ្យក្រមការងារសហការជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ នាំយកមកឧបត្ថម្ភ ក្នុងការជួយសម្រាលបន្ទុកជីវភាពដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋចាស់ជរាងាយរងគ្រោះមួយចំនួន រស់នៅសង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបានចែកជូននាពេលនេះគឺក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកត្រី១យួរ, ជែល១ដប, ម៉ាស១ប្រអប់ និងថវិកា ២០០,០០០រៀល។

តំណាងលោក ជា ពិសី និងក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌទួលគោក ស្ថិតក្នុងសកម្មភាពមនុស្សធម៌នេះ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកទាំងពីរតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមន្ត្រីក្រោមឱវាទជានិច្ច ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ឫពណ៌សម្បុរឡើយ។