(ភ្នំពេញ)៖ លោក ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូន សម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយារបស់លោក គឺលោកស្រី ឈា ឡាង។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតថ្លែងអំណរគុណនោះ លោក ម៉ុក ម៉ារ៉េត បានផ្ញើជូន៖

* សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ
* ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន
* ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
* ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន
* លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
* ឯកឧត្តម ព្រំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ
* ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌
* ឯកឧត្តម វស្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។

សូមជម្រាបថា លោកស្រី ឈា ឡាង ត្រូវជាភរិយារបស់លោក ម៉ុក ម៉ារ៉េត បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕