(ភ្នំពេញ)៖ ឯកឧត្ដម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ «ខ្ញុំបាទពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត ដែលមរណភាពនេះ គឺជាការបាត់បង់នូវឧត្តមភរិយាជាទីស្រលាញ់ មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃដែលជាទីគោរពស្រឡាញ់បំផុតរបស់ស្វាមី ព្រមទាំងកូនៗ និងចៅៗ»។

«ក្នុងឱកាសដ៏សែនសោកសង្រេងនេះ តាងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តមមបណ្ឌិត និងក្រុមគ្រួសារនៃសព និងសូមគោរពឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕