(បាត់ដំបង)៖ កាលពីវេលាម៉ោង១៧៖២៥នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង  មានករណីខ្យល់កន្ត្រាក់មួយកើតឡើង  បណ្តាលឱ្យខូតខាតផ្ទះប្រជាពលរដ្ឋ ចំនួន១២ខ្នង សាលារៀន១ខ្នង រោងគោ១ខ្នង ក្នុងឃុំចំនួន២មាន ឃុំកកោះ ឃុំព្រៃតូច។

បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីមានខ្យល់កន្ត្រាក់បក់គួចមក ធ្វើឱ្យផ្ទះប្រជាពលរដ្ឋបានទទួលរងការខូចខាតអស់មួយចំនួនរួមមាន៖ ទី១ ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់​ស័ង្កសី ធ្លាក់ចេញពីជើងតាង ខូតខាតអស់១០ភាគរយ ម្ចាស់ផ្ទះឈ្មោះ វី ​ឌី​ ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី២ ផ្ទះទំហំ៧x៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូចខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ហៀច គីម ភេទប្រុស ផ្ទះទាំ២ខ្នងខាងលើស្ថិតក្នុងឃុំកកោះ ស្រុកមោងឫស្សី។

ដោយឡែកនៅក្នុងឃុំព្រៃតូច មានភូមិចំនួន២ ដែលទទួលរងការខូតខាត ក្នុងនោះមានភូមិដុបក្រសាំង មានផ្ទះ១០ខ្នង រោងគោ១ខ្នង ត្រូវរងការខូតខាត៖ ទី១ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់​ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ពិន ហឿត ភេទប្រុស អាយុ៣៥ឆ្នាំ។ ទី២ ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ឆាង ចាន់វី ភេទប្រុស អាយុ៤២ឆ្នាំ។ ទី៣ ផ្ទះទំហំ៥x៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ធ្លាក់ពីលើជើងតាង ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ម៉ក នៅ ភេទប្រុស អាយុ៤៥ឆ្នាំ។ ទី៤ ​ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ពុំ ​ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី៥ ផ្ទះទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ជា ហេង ភេទប្រុស អាយុ៤៥ឆ្នាំ។ ទី៦ រោងគោទំហំ៤x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាត២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ លឿង ថា ភេទប្រុស អាយុ៣៣។

ចំណែកក្នុងភូមិបឹងព្រីង មានផ្ទះ០៥ខ្នង និងសាលារៀន០១ខ្នង៖ ទី១ ផ្ទះទំហំ៧x៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ឈ្មោះ សំ សារិន ភេទប្រុស អាយុ៤៥ឆ្នាំ។ ទី២ ផ្ទះទំហំ៣x៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ សាង ស៊ី ភេទស្រី អាយុ៤៣ឆ្នាំ។ ទី៣ ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើក​ដំបូល ខូតខាត២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ វណ្ណ សាន ភេទប្រុស អាយុ៤៧ឆ្នាំ។ ទី៤ ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ផុន ផល ភេទប្រុស អាយុ៣៥ឆ្នាំ។ ទី៥ ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ ម្ចាស់ផ្ទះឈ្មោះ ថី ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ។ និងទី៦ សាលារៀនទំហំ​៧x២០ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូល ខូតខាតអស់២០ភាគរយ។

បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន សហការជាមួយសាខាកាកបាទក្រហមខេត្តបាត់ដំបង កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីនាំអំណោយសង្រ្គោះបន្ទាន់ជូនបងប្អូនរងគ្រោះ៕