(ភ្នំពេញ)៖ បទ​ «ពុកម៉ែជាដួងខែកូន» ជា MV បទថ្មី របស់តារាចម្រៀងប្រុសចង្កាព្រែកប្រចាំ ក្នុងផលិតកម្ម សា​ស្តា លោក សាន សេរីវុឌ្ឍ បច្ចុប្បន្ន ហាក់កំពុងមានសន្ទុះទីផ្សារគាំទ្រច្រើន ក្រោយបទនេះ ត្រូវ​បា​នចេញលក់ជាផ្លូវការ និងមានការបង្ហោះផ្សព្វផ្សាយ នៅលើបណ្តាសង្គមយូធូប។ ពិសេសក៏​មា​នកា​របង្ហោះនិង Share ចែករំលែកនៅលើបណ្តាញសង្គម យកហ្វេសប៊ុកនា ពេលបច្ចុប្បន្ន​ផង​ដែរ។

តាមការកត់សម្គាល់ ក្រោយពីបទនេះ បានចេញចរាចរណ៍លក់ លើទីផ្សារនិងបង្ហោះនៅលើបណ្តា​​ញសង្គមយូធូប មិនទាន់បានមួយខែផង គេសង្កេតឃើញមានការគាំទ្រច្រើន ពីសំណាក់ទស្សនិជន ជាពិសេសមិត្តៗយុវ័យតែម្តង ខណៈដែលបទ «ពុកម៉ែជាដួងខែកូន» នេះ បានច្រៀងរៀ​បរាប់ប្រាប់ ពីគុណបំណាច់របស់​ឪពុកម្តាយ ដែលបានព្យាយា​មប្រឹងប្រែង ធ្វើការងារ​ហាល​ថ្ងៃមេឃភ្លៀង ដើម្បីរកប្រាក់ចិញ្ចឹមនិងឲ្យកូន បានរៀងចេះដឹង មានចំនេះខ្ពង់ខ្ពស់ ព្រមជាមួយការបញ្ចូលបទភ្លេងដ៏កំសត់ យ៉ាងពីរោលន្លង់លន្លោច ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែកតាម ដោយមិនដឹងខ្លួន ព្រោះតែគុណបំណាច់ឪពុកម្តាយ។

បទ «ពុកម៉ែជាដួងខែកូន» គឺជាការនិពន្ធទំនុកច្រៀង ដោយលោក សាង កុសល និងច្រៀងដោ​យ​តារាប្រុសរូបសង្ហា សម្បុរសណ្តែកបាយ លោក សាន សេរីវុឌ្ឍ។ តាមរយៈបទនេះ ត្រូវបានបញ្ជូ​លនៅលើបណ្តាញសង្គម យូធូប ទើបតែបានរយៈពេលប្រមាណ៣សប្តាហ៍ប៉ុណ្ណោះ ដែលក្នុងនោះក៏មានការចំនួនLike និង អ្នកទស្សនា ប្រមាណជា៧ម៉ឺននាក់ ផងដែរ។

ដើម្បីបានជ្រាបកាន់ច្បាស់ថាតើបទ «ពុកម៉ែជាដួងខែកូន» របស់តារាចម្រៀ​ង សម្បុរសណ្តែកបា​យលោក សាន សេរីវុឌ្ឍ ពីរោះប្លែក និង​គួរឲ្យចាប់អារម្មណ៍មានលក្ខ​ណៈ​កំសត់រៀបរាប់ ពីគុណ​បំណាច់ឪពុកម្តាយ បែបណាខ្លះ សូមទស្សនាកម្សាន្តជាមួយ គេហទំព័រ Fresh News ទាំងអស់គ្នា៖