(ភ្នំពេញ)៖ ពហុកីឡដ្ឋាន SINGHA បានវិលត្រឡប់មកវិញសារជាថ្មី សម្រាប់ទស្សនិកជននៅទីក្រុងភ្នំពេញ នៅមជ្ឍមណ្ឌលកោះពេជ្រ នៅដើមខែឧសភានេះ ដែលបានពាំនាំមក ជាមួយការប្រកួតរវាង ក្រុម Manchester United and Leicester City។

ពហុកីឡដ្ឋាន SINGHA ត្រូវបានទទួលស្គាល់ទៀតថា ជាកន្លែងដ៏ល្អបំផុត សម្រាប់ការទស្សនាការផ្សាយបន្ត ផ្ទាល់កីឡាបាល់ទាត់ ដូចកំពុងទស្សនាការប្រកួត English Premier League ពិតៗ នៅលើអេក្រង់ដ៏ធំ។

លោក សេង មករា អាយុ ២៥ ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយនៅទីក្រុង ភ្នំពេញបានឲ្យដឹងថា «ខ្ញុំពិតជាមានភាពរីករាយខ្លាំងណាស់ នៅពេលបានទស្សនា ការប្រកួត English Premier League នៅពហុកីឡដ្ឋាន SINGHA ហើយខ្ញុំមានអារម្មណ៍ថាដូចបានអង្គុយ ទស្សនាការប្រកួតផ្ទាល់ ជាមួយមិត្តភក្តិ ជាច្រើនអញ្ចឹង»

Leicester ឥឡូវនេះស្ថិតនៅក្នុងលំដាប់ទី១នៃតារាង ក៏ប៉ុន្តែពួកគេត្រូវចាំបំពេញភារកិច្ចសំខាន់ ចុងក្រោយបន្ទាប់ពីបានទទួលលទ្ធផល ១ ស្មើ ជាមួយក្រុម Manchester United។ទោះជាយ៉ាងណា អ្វីដែលសំខាន់នោះ ការប្រកួតនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយរីករាយខ្លាំងពេលបានទស្សនាការផ្សាយផ្ទាល់ពីពហុកីឡដ្ឋាន SINGHA ដែលជាកន្លែងល្អបំផុតសម្រាប់ ទស្សនាការប្រកួត EPL ហើយពួកគាត់ក៏កាន់តែរីករាយបន្ថែមទៀត ជាមួយស្រាបៀរ Singha។

កាន់តែពិសេស អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធី ឆ្នោតផ្សងសំណាង ហើយរង្វាន់ជាច្រើនទៀតពីឆ្នោតកោស ពីស្រាបៀរ SINGHA ដូចជាអាវយឺតMan Utd កន្សែង មួក ព្រមទាំងបណ្តោងសោ ឆត្រ និងអាវ យឺត SINGHAទៀតផង។

ចំណែកឯភាពរីករាយមួយទៀតសម្រាប់ទស្សនិកជននោះ គឺវត្តមានរបស់តារាចម្រៀងដែលជាទីពេញនិយមរបស់ពួកគេ គឺលោក ខេមរសេរីមុន និងអ្នកនាង ពេជ្រ សោភា ដែលកាន់តែធ្វើឲ្យ ការប្រកួតរវាងក្រុម Manchester United និងLeicester Cityកក្រើកជាមួយនឹងពហុកីឡដ្ឋាន SINGHA ដែលប្រារព្ធធ្វើឡើងនៅកោះពេជ្រ។

ពហុកីឡដ្ឋាន SINGHA ជាកន្លែងល្អបំផុតសម្រាប់ទស្សនា EPL SINGHA Stadium៕