​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ ក្នុង​នោះ​យប់​៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ រង​របួសធ្ងន់១៣​នាក់​ (​ស្រី​៣​នាក់​)​ និង​របួសស្រាល​៧​នាក់​ (​ប្រុស​)​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២០​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​,​ រថយន្ត​ធុន​តូច​៩​គ្រឿង​ រថយន្ត​ធុនធំ​១​គ្រឿង,​ គោ​យន្ត​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៤​លើក ​(​ស្លាប់​១​នាក់​)​,​ ស្រវឹង​១​លើក​,​ មិន​ប្រកាន់​ស្តាំ​៣​លើក​ (​ស្លាប់​១​នាក់​)​,​ ប្រជែង​គ្រោះថ្នាក់​២​លើក​ ក្នុង​នោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៩​នាក់​ យប់​៤​នាក់​។​

ជាមួយគ្នានេះ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ ចរាចរណ៍​ផ្លូវគោកនៅថ្ងៃម្សិលមិញនេះ សមត្ថកិច្ចរកឃើញ​​មធ្យោបាយ​ល្មើស​ ៣,៦៩៥​ គ្រឿង​,​ អប់រំ​ ១,៥២២​ គ្រឿង​,​ ពិន័យ​ ២,១៧៣​ គ្រឿង​៕ ​