(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្ដរាយ បានចុះចែកទឹកជូនប្រជាពលរដ្ឋ៣២៧​គ្រួសារ ដែលខ្វះខាតទឹកប្រើប្រាស់ចំនួន៣ភូមិ ក្នុងនោះមានភូមិ​សាមគ្គី ភូមិឯកភាព ភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ។

 ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងកងកម្លាំងប្រដាប់អាវុធ៥២នាក់ ព្រមទាំងយុវជនកាកបាទក្រហមខេត្ត២០នាក់ទៀត។

ទឹកដែលចែកជូន​ប្រជាពលរដ្ឋនោះ​មានចំនួន៥ឡាន ស្មើ​រនិង​ ២១០០០​លីត្រ​ កាដុងទឹកសំរាប់​ប្រើប្រាស់​​​៣២៧​ប៊ីដុង ​ទឹកសុទ្ធ​១០០យួរ​នំប៉័ង​ចំនួន​៥០០​ដើម​ និង​ស្ករ​ស​១២​គីឡូក្រាម៕