(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រឡប់ពីខេត្តព្រះសីហនុ មកដល់រាជធានីភ្នំពេញវិញហើយ ប្រកបដោយសុវត្ថិភាព នៅម៉ោង ១២៖០៥នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែឧសភានេះ ដោយធ្វើដំណើរតាមរថយន្ត បន្ទាប់ពីបញ្ចប់ការអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកមិញនេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីភ្នំពេញ ទៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមេសាម្សិលមិញ តាមរថភ្លើង​ដោយចំណាយ​ពេល៧ម៉ោង។ ធ្វើដំណើរតាមរថភ្លើង សម្តេចបាន​បង្ហាញនូវអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងការសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូន ដែលធ្វើដំណើរតាមរថភ្លើងជាមួយ និងបងប្អូននៅតាមស្ថានីយ អ្នកដំណើរនាខេត្តតាកែវ កំពត និងព្រះសីហនុផងដែរ៕