(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦នេះ វេលាម៉ោង៧ព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និងនិយោជិត នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។

Fresh News TV នឹងត្រៀមផ្សាយផ្ទាល់ កម្មវិធីជួបសំណេះសំណាលនេះពីក្រុងព្រះសីហនុ។

សូមជំរាបថា កាលពីម្សិលមិញនៅវេលាម៉ោងប្រមាណ១៥៖១០នាទីនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់ខេត្តព្រះសីហនុ បន្ទាប់ពីចេញដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ៕