(កំពង់ធំ)៖ លោក ជា ចាន់តូ ប្រធានក្រុមការងារ ចុះជួយស្រុក​សន្ទុក និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងក្រុមការងារថ្នាក់ស្រុក នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ កំពុងតែចុះជួយ​ចែកទឹកស្អាត ជូនដល់ ប្រជាពលរដ្ឋចំនួន ១១៩គ្រួសារ ស្មើនឹង១០៨ខ្នងផ្ទះ ស្ថិតនៅ ភូមិ តាព្រាច ឃុំទីពោរ ស្រុកសន្ទុក ខេត្ត​កំពង់ធំ ដែលកំពុងជួបបញ្ហា ខ្វះខាតទឹក   ដូចបណ្ដាប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួនដែរ ។

ជាមួយគ្នានេះ លោក ជា ជាន់តូ និងលោកស្រី បានឯកភាពយល់ព្រម តាមសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងពេលនោះ ​ដោយបានជួយជីកស្រះទឹកមួយ និងស្តារអណ្តូងទឹកចំនួន ៤ មន្ថែមទៀត ដើម្បីជួយសម្រួល និងរក្សាទឹកទុកសម្រាប់ប្រើបាស់ ក្នុងមូលដ្ឋានភូមិ ឃុំ ដែលកំពុងតែជួបការខ្វះខាតនេះ ៕