(ភ្នំពេញ)៖ ដោយមានការគាំទ្រពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារចំនួន៤ប្រភេទ មានផ្សារទំនើបខ្នាតធំ ផ្សារខា្នតតូច ផ្សារសារធារណៈ ផ្សារមិនរៀបរយ។

ចេញសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារចំនួន៤ប្រភេទ ធ្វើឡើងក្នុងគោលបំណងឱ្យមូលដ្ឋានអាជីវកម្មផ្សារទាំងអស់ ត្រូវធានាឱ្យបាននូវការរក្សាសុវត្ថិភាព និងសុខភាពសាធារណៈរបស់អ្នកផ្គត់ផ្គង់ ព្រមទាំងអ្នកប្រើប្រាស់ប្រកដោយប្រសិទ្ធភាពក្នុងការផ្តល់នូវទំនុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។

នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារចំនួន៤ប្រភេទនោះ មានដូចជា៖

១៖ សេចក្តីសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតធំ។

២៖ សេចក្តីសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារខា្នតតូច។

៣៖ សេចក្តីសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសារធារណៈ។

៤៖ សេចក្តីសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារមិនរៀបរយ។

ខាងក្រោមនេះ ជាសេចក្តីសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទាំង៤៖