(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ២៣ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៤នាក់ (ករណីនាំចូល៧នាក់ និងសហគមន៍២៧នាក់), ជាសះស្បើយ១៩នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៦៣លាននាក់ ស្លាប់ជាង ៥លាន ៦៤ម៉ឺននាក់ និងជាសះស្បើយជាង ២៨៦លាន ៩០ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍថែមទៀត

៤៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ព្រមានរុស្ស៊ីថានឹងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ បើហ៊ានវាយអ៊ុយក្រែន

៥៖ ឆ្នាំ២០២១ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកលេខពិសេសរកចំណូលបានជាង១៦លានដុល្លារ

៦៖ មូលនិធិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកនៅត្រឹម ៤,៤ភាគរយ

៧៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចប្រមាណជាង ១៥,០០០គីឡូម៉ែត្រ

៨៖ សិង្ហបុរីទាក់ទាញការវិនិយោគបានជិត ៩ប៊ីលានដុល្លារនៅឆ្នាំ២០២១

៩៖ អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងពីការអនុវត្តវិធានការ លើសហគ្រាស ដែលអនុវត្តខុសពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ

១០៖ រុស្ស៉ី និងអ៊ុយក្រែនយល់ព្រមបន្តរក្សាបទឈប់បាញ់ (ឆ្នាំ២០១៤), កិច្ចពិភាក្សាជុំថ្មី នឹងកើតឡើងនៅខែកុម្ភៈ

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៤៥,៣០៤នាក់ (គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២)

១២៖ សហរដ្ឋអាមេរិក ជឿថារុស្ស៊ីមានផែនការវាយអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈ

១៣៖ កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ រកចំណូលបានជាង១២៣លានដុល្លារ

១៤៖ រ៉ូម៉ានីប្រកាសត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកងកម្លាំង NATO ឱ្យឈរជើងច្រើនជាងមុន ទៅតាមការចាំបាច់

១៥៖ អ្នកជំនាញថា ឆ្នាំនេះទំនងជាគ្មានការវិនិយោគខុនដូកម្រិតខ្ពស់ថ្មីនោះទេ ខណៈអ្នកអភិវឌ្ឍន៍ងាកទៅចាប់យកទីផ្សារក្នុងស្រុក

១៦៖ រដ្ឋមន្រ្តីការបរទេសចិន-អាមេរិក ពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទអំពីបញ្ហអ៊ុយក្រែន

១៧៖ សហរដ្ឋអាមេរិកព្រមានក្រុមហ៊ុននានា ជុំវិញការធ្វើអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា

- ព័ត៌មាន Fresh News Plus

១៖ ចាន់ វឌ្ឍនាកា ដាច់សរសៃជង្គង់ និងត្រូវធ្វើការវះកាត់ ក្រោយរងរបួសក្នុងការប្រកួតពានមិត្តភាពម្សិលមិញ

២៖ ក្រុមហ៊ុនចិន Realme បានសម្លឹងឃើញទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់នៅអឺរ៉ុប ស្របពេល Huawei កំពុងបង្ខំចិត្តដកខ្លួនដោយសារទណ្ឌកម្ម

៤៖ Elon Musk ព្យាករណ៍ថាការលក់រថយន្ត Tesla នឹងកើនឡើងជាង ៥០ភាគរយនៅឆ្នាំ២០២២ ទោះបីជាមានបញ្ហាប្រឈមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ

៤៖ អត្តពលិកនៅទីបេលើកដំបូង មិនធ្លាប់មានពីមុនមក នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Winter Games

៥៖ កីឡាវ៉ូវីណាម ប្ដេជ្ញារួមគ្នាដណ្ដើមមេដាយមាស ៩គ្រឿង នាស៊ីហ្គេម ឆ្នាំ២០២៣ ជូនជាតិឲ្យបាន

៦៖ ប្រធាន FIFA ត្រូវបានជនចំណាកស្រុកអាហ្រ្វិករិះគន់ នៅពេលនិយាយពីគម្រោង World Cup លេង ២ឆ្នាំម្តង

៧៖ ក្រុមខ្លាំង២ ឡើងវគ្គ ៨ក្រុម Africa Cup of Nations 2021 ក្នុងនោះក៏មានម្ចាស់ផ្ទះដែរ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)