(កំពង់ធំ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ មានអគ្គិភ័យមួយបានកើតឡើង ដោយឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារកំពង់ធំ ក្រុងស្ទឹងសែន។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ខណៈមូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕