(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,២៨២,១៨៦នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១២,៦២៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៩៤,១៨៣នាក់ (ស្លាប់ ១៤៤,២៤៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៤៥៩,៦៤៦នាក់ (ស្លាប់ ៥៣,៥៩៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៤០,២២៥នាក់ (ស្លាប់ ៣១,៩១២នាក់)
* ថៃ ឆ្លងចំនួន ២,៣៩១,៣៥៧នាក់ (ស្លាប់ ២២,០៦០នាក់)
* វៀតណាម ឆ្លងចំនួន ២,១៧១,៥២៧នាក់ (ស្លាប់ ៣៧,០១០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៤,៣៨៣នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣២២,៧៧០នាក់ (ស្លាប់ ៨៥០នាក់)
* ទ្បាវ ឆ្លងចំនួន ១៣០,៨៥៣នាក់ (ស្លាប់ ៥២៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,០៩៤នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,១៤៨នាក់ (ស្លាប់ ៩៨នាក់)៕