(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតទាំងពីភេទ ដើម្បីទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិនចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា ២០១៦- ២០១៧។

លក្ខខណ្ឌដែលតម្រូវឲ្យជ្រើសរើស គឺនិស្សិតទាំងពីរភេទត្រូវមាន៖

- សញ្ជាតិខ្មែរ
- សញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមាននិទេ្ទស A, B, CឬD
- ចំណេះដឹងភាសាអគ្លេសជ្រៅជ្រះ (មានលិខិតបញ្ជាក់ច្បាស់លាស់)
- សុខភាពល្អបូរិបូរណ៌ទាំងកាយសម្បទា និង សតិបញ្ញា។

សម្រាប់បេក្ខជន ដែលមានបំណងចង់ចូលរួម ក្នុងកម្មវិធីអាហារូបករណ៍ សូមអញ្ជើញមកសុំពាក្យអាហារូករណ៍ នៅការិយាល័យ អាហារូបករណ៍ ខ័ណ្ឌចំការមន៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡាទាំងស្រុង៖