(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,១០៧,១៧៩នាក់ហើយ ដែលកើនឡើងជាង ៧មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១១,៩០៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៨៣,៤៥៣នាក់ (ស្លាប់ ១៤៤,២០៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៣៨៧,៥២៤នាក់ (ស្លាប់ ៥៣,៤០៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨២៩,០៨៩នាក់ (ស្លាប់ ៣១,៨៨២នាក់)
* ថៃ ឆ្លងចំនួន ២,៣៦៩,៨១៤នាក់ (ស្លាប់ ២២,០២២នាក់)
* វៀតណាម ឆ្លងចំនួន ២,១២៦,៤៤៤នាក់ (ស្លាប់ ៣៦,៥៩៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៣,៩៥៩នាក់ (ស្លាប់ ១៩,៣០៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣១០,២៧៦នាក់ (ស្លាប់ ៨៤៧នាក់)
* ទ្បាវ ឆ្លងចំនួន ១២៩,៥៣៦នាក់ (ស្លាប់ ៥២៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,០០០នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,០៨៤នាក់ (ស្លាប់ ៩៨នាក់)៕