(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារមកពីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យ រៀបចំទីតាំងធ្វើពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ។

នាយិកាវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង លោកស្រី វ៉ា សុខា បានឲ្យដឹងថា សមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ខាងមុខនេះ មានដូចជា៖ អគារសិក្សា ១ខ្នងកម្ពស់ ២ជាន់ស្មើនឹង១២បន្ទប់, អគារជួសជុលពីរខ្នង, ទីចាត់ការ, បន្ទប់ទឹក, អំពូលសាលា, ឧបករណ៍ហាត់ប្រាណ និងទីលានកីឡា៤កន្លែង៕