(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅក្នុងព្រះបរមរាជវាំង។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ដំណើរចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ ដើម្បីទូលថ្វាយនូវការងារមួយចំនួនរបស់រាជរដ្ឋាភិបាល ក៏ដូចជាការងារដទៃទៀតពាក់ព័ន្ធបញ្ហារបស់ជាតិ៕