(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចជាផ្លូវការ ស្តីពីការបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៨។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមករានេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុវត្តនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៩ខែទៀត, រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ខាងមុខ។

ប្រកាសឧបត្ថម្ភសាច់ប្រាក់នេះ ធ្វើឡើងជាជុំៗ ដោយក្នុងមួយជុំមានរយៈពេល៣ខែ។ មកដល់ពេលនេះ មានចំនួន៨ជុំមកហើយ៕

សូមអានសេចក្តីសម្រេចទាំងស្រុង៖