(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន, នៅរសៀលថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំង លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការជាមួយកងពលតូចថ្មើរជើងលេខង៧០ នៅរសៀលម៉ោង២៖៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ នឹងចែកទឹកស្អាតជូន ប្រជាពលរដ្ឋ៤០៣គ្រួសារ ក្នុងមួយគ្រួសារ៣០លីត្រ និងដាក់ទឹកឲ្យប្រើប្រាស់តាមគ្រួសារនិមួយៗដោយ អង្គភាពង៧០ ស្ថិតនៅភូមិក្រសាំងផ្អែម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ភូមិចំនួន៤ ដែលនឹងទទួលបានទឹករួមមាន៖ ភូមិទី១៖ ល្វាយ, តោកម៉ោក, អង្គពពេល និង ក្រសាំងផ្អែម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕