(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ធំ»។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណងបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុងលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖