(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៦ម្សិលម្សិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើត​ឡើង​ចំនួន​៥​លើក​ ក្នុង​នោះ​យប់​៣​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ រង​របួសធ្ងន់៣​នាក់​ (​ស្រីម្នាក់​)​ និង​របួសស្រាល​៣​នាក់​ (​ប្រុស​) នេះបើយោងតាមការចុះ​ផ្សាយ របស់គេហទំព័រអគ្គស្នង​ការនគរបាលជាតិ​។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៨​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង​,​ រថយន្ត​ធុន​តូច​១​គ្រឿង​, ​រថយន្ត​ធុន​ធំ១​គ្រឿង​ យាន​ផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​២​លើក​, ​មិន​ប្រកាន់​ស្តាំ​១​លើក​, ​ងងុយដេក​១​លើក​ (​ស្លាប់ម្នាក់​),​ កត្តា​យានយន្ត​ ១​លើក​ (​ស្លាប់​ម្នាក់​)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​ (​យប់​៣​នាក់​)​។

ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញផងដែរ ​លទ្ធផល​ត្រួតពិនិត្យ​ការ ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ កម្លាំងនគរបាលបានរកឃើញ ​មធ្យោបាយ​ល្មើស​ ៥,១៤៥​ គ្រឿង​,​ អប់រំ​២,៣៩១​ គ្រឿង​,​ ពិន័យ​ ២,៧៥៤​ គ្រឿង​៕ ​ ​