(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ មានប្រជាពលរដ្ឋចំនួនជាង១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ៥២៤នាក់មកពីភូមិ ខ្នងក្រពើលិច និងកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំដោយឈ្មោះ ឃុត ស្រីអូន ភេទស្រី និងឈ្មោះ ព្រំ ដាណែត ភេទស្រី បានលើកគ្នាមកប្រមូលតវ៉ា នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី​ដាក់ញាតិទៅ​លោក ជា សុផារ៉ា ដើម្បីឲ្យជួយដោះស្រាយ ក្រោយពីបញ្ហាទំនាស់ដីធ្លីមួយនេះ បានកើតឡើងជាយូរមកហើយ តែមិនទាន់ដោះស្រាយចេញ។

ក្រោយទទួលបានព័ត៌មានស្តីពីការប្រមូលផ្តុំតវ៉ា នៅពីមុខក្រសួងយ៉ាងដូច្នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏សម្រេចហៅប្រជាពលរដ្ឋ​ទាំងអស់ ចូលជួបដើម្បីធ្វើការ​សួរនាំ និងអាចឈានទៅដល់ការ​ដោះស្រាយតាមច្រក​ណា​មួយចំពោះបញ្ហាទំនាស់ដីធ្លីមួយនេះ។

តំណាងប្រជាពលរដ្ឋបាន​និយាយថា ជម្លោះដីធ្លីនេះ បានកើតឡើងនៅក្នុងរង្វង់ដី ចំនួន២៩ហិកតា ដែលប្រជាពលរដ្ឋថា ខាងអាជ្ញាធរខេត្ត​បានដកហូតយក៕