(កំពង់ស្ពឺ)៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺ នៅជំហ៊ានដំបូងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ មានរថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់ដោយបណ្តាលឲ្យមានកម្មករ៧០នាក់ រងរបួសធ្ងន់ និងស្រាល ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោង ៦៖១៣នាទីព្រឹកថ្ងៃទី២៧ ខែមេសានេះ ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៥ និង ១២៦ ចំណុចភូមិចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រថយន្តដឹកកម្មករ ម៉ាក Hyundai ស្លាកលេខភ្នំពេញ 2AG- 9077 បើកបរដោយ ឈ្មោះ ឆេង ប៊ុនរឿន ប្រុសអាយុ២៤ឆ្នាំ នៅភូមិអណ្ដូងប្រេង ឃុំឈាន
ឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានដល់ចំណុចខាងលើក៏ក្រឡាប់ មានរបួសកម្មករ រោងចក្រចំការស្វាយចំនួន៧០នាក់។

យ៉ាងណាក៏ក្នុងចំណោមកម្មករទាំង ៧០នាក់នោះ សេចក្តីរាយការណ៍មិនទាន់បញ្ជាក់ថា មានអ្នករបួសធ្ងន់ប៉ុន្មាន និងស្រាលប៉ុន្មាននោះទេ គឺកំពុងបញ្ជូនទៅមន្ទីរពេទ្យ៕