(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៍ ជូនដល់ស្រ្ដីផ្ទុកមេរោគអេដស៍រូប ឈ្មោះ ខិញ នឿត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រប់រូប ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោយបាយណាមួយឡើយ ។

លោកក៏បានលើកទឹកចិត្តដល់ស្រ្ដីខាងលើ កុំអស់សង្ឃឹម ត្រូវបន្តទទួលយកថ្នាំប្រឆាំងមេរោគអេដស៍ ឱ្យបានទៀងទាត់តាមការណែនាំរបល់វេជ្ជបណ្ឌិត ដើម្បីឆាប់បានធូរស្រាល។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល៕