(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតម្លើងឋានន្តរស័ក្តិ និងថ្នាក់ និងនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ជាឧត្តមអគ្គានុរក្សពន្ធនាគារ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃចំនួន១០រូប។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ៕

សូមជម្រាបថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលពហុជំនាញ នៃមណ្ឌលអប់រំកែប្រែទី១ អគ្គនាយកដ្ឋានពន្ធនាគារបានប្រារព្ធពិធីសំណេះសំណាល ត្រួតពិនិត្យលទ្ធផលការងារ និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីពន្ធនាគារផងដែរ ដែលធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕